នាព្រឹកថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១
ខែកុម្ភៈ ឆ្នាំ២០២៣ សាលប្រជុំធំមន្ទីរ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ខេត្តស្ទឹងត្រែងបានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ
ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣
របស់រដ្ឋបាលថ្នាក់ជាតិ ក្រោមអធិបតីភាព ឯកឧត្តម សុី សួន អភិបាលរង នៃគណៈអភិបាលខេត្ត,តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,លោកប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្ត,លោកប្រធានរតនាគារខេត្ត
ព្រមទាំងមានការចូលរួមដោយមន្រ្តីជំនាញមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។